កំពុងដំណើរការ… វាប្រហែលត្រូវការវិនាទីមួយចំនួន

 

 

ពត៌មានលំអិត​នៃ​កម្មវិធី​តម្លាភាព​របស់​គំរោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា

 

គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ដ​គាំទ្រ​ក្នុង​ការ​ប្រកួត​ប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​ក​ម្ពុជា​និង​ជួយ​​រក្សា​​បាន​​នូវ​​កេរ្តិ៍​​ឈ្មោះ​​របស់​​ប្រទេស​​ក​ម្ពុជា​​ដែល​ជា​គោល​ដៅ​បញ្ជា​ទិញ​ទំនិញ​ប្រកប​ដោយ​សីលធម៌​។​​ ក្រដាស​​ពត៌មាន​​នេះ​​ផ្ដល់​​នូវ​​សេចក្ដី​​ណែ​នាំ​​ពី​​កម្មវិធី​​ការ​បង្ហាញ​​ជា​​សាធារណៈ​​រ​បស់​​គំរោង​រោ​​ង​ចក្រ​កាន់​​តែ​ប្រសើរ​​នៅ​​កម្ពុជា​​សា​​ជា​ថ្មី ដែល​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ។

គំរោង​រោងចក្រ​កាន់​តែ​ប្រសើ​រ​នៅ​កម្ពុជា​​​ត្រលប់​​ទៅ​​​កាន់​ការ​​អនុវត្តន៏​​កាល​​ពី​​មុនរ​បស់​ខ្លួន​ ក្នុង​​ការ​​ប្រកាស​​ផ្សាយ​​ពត៌​មាន​​ជា​​សាធារណៈ​នៃ​ការ​អនុលោម​ជាក់​លាក់​របស់​រោងចក្រ​ មាន​គោល​បំណង​ដូច​ខាង​ក្រោម៖

  1. កសាង​កេរ្តិ៍​ឈ្មោះ​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​ប្រកប​ដោយ​លក្ខខណ្ឌ​ការងារ​សមរម្យ​ និង​ រក្សា​ល្បឿន​​ជាមួយ​ឧស្សហកម្ម​ដទៃ​ ដែល​​កំពុង​​ប្រកួត​​ប្រជែង​នឹង​កម្ពុជា​​ ​ដែ​ល​​ការ​​បង្ហាញ​​ជា​សាធារណៈ​​នៃ​​ទិន្នន័យ​​ការ​អនុវត្ត​តាម​ច្បាប់​របស់​រោងចក្រ​នឹង​ក្លាយ​ជា​បទដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​នេះ​
  2. គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ច្បាប់​ដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា
  3. ជំរុញ​ការ​ផ្លាស់​ប្តូរ​ចំពោះ​រោងចក្រ​ដែល​មាន​ការ​អនុវត្ដ​ច្បាប់​មាន​កម្រិត​ទាប​កន្លង​មក
  4. ពន្លឿន​ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​ឧស្សាហកម្ម​នេះ

ប្រភេទ​នៃ​ការ​បង្ហាញ​ជា​សាធារណៈ

  • បញ្ហាចំបង​ គំរោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា បាន​វាយ​តំលៃ​​​រោងចក្រទាំងអស់​ ដែល​​មាន​​ការ​​ត្រួត​ពិនិត្យ​ ២ដង រឺ ច្រើន​ជាង ២ដង ជាមួយ​នឹង​បញ្ហា​ចំបងៗ​ចំនួន​ ២១។​ នៅ​ក្នុង​ឆ្នាំ​ដំ​​បូង​នៃ​កម្មវិធី​ រោង​ចក្រ​​អាច​​ស្នើរ​សុំ​​​អោយ​​មាន​​ការ​​ចុះ​​ត្រួត​​ពិនិត្យ​​ផ្ទៀង​​ផ្ទាត់​​ម្តង​ទៀត ​ពី​​គំរោង​​រោង​​ចក្រ​​កាន់​​តែ​​ប្រសើរ​​នៅ​កម្ពុជា សំរាប់​​ការ​​កែ​​លម្អ​របស់​​ពួក​គេ មុន​ពេល​ការ​ ប្រកាស​ជា​សាធារណៈ។
  • ការ​អនុវត្ដ​ច្បាប់​មាន​កម្រិត​ទាប​៖ រោងចក្រ​ទាំង​ឡាយ​ដែល​មាន​ការ​ត្រូត​ពិនិត្យ​ ដង រឺ ច្រើនជាងដង ពី​​គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា នឹង​ត្រូវ​ផ្ទៀង​ផ្ទាត់​ជាមួយ​តម្រូវ​ការ​ច្បាប់​ចំនួន​ ៥២​ ចំនុច​។​​ រោងចក្រ​​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ធ្លាក់​ចុះ​ក្រោម​ ២​គម្លាត​គំរូ ពី​កំរិត​មធ្យម​សម្រាប់​ការ​អនុលោម នឹង​​ត្រូវ​​ទទួល​​បាន​​សិទ្ធិ​​សម្រាប់​កម្រិត​ទីពីរ​​នៃ​ការ​បង្ហាញ​ជា​​សាធារណៈ​។ លទ្ធផល​​ទាំង​អ​ស់​​​ផ្អែក​​លើ​​ការ​​ត្រួត​​ពិនិត្យ​​ដែល​​មិន​​យូរ​​ជាង​​រយៈ​​ពេល ១២​ ខែ ហើយ ​រោង​ចក្រ​​អាច​​ស្នើរ​​សុំ​​ការ​​ចុះ​​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ម្តង​ទៀត។
  • ការ​អនុវត្ត​ច្បាប់​របស់​សហ​ជីព​ ការ​​រក​​ឃើញ​របស់​​គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ចំពោះ​សហជីព​ និង ការ​​អនុវត្ត​​តាម​​តំរូវ​​ការ​ច្បាប់​​សម្រាប់​​កូដកម្ម​​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ដូច​ចំនុច​ខាង​លើ​ដែរ​។

រាល់​ទិន្នន័យ​ថ្មី ​សម្រាប់​​កា​របង្ហាញ​​គ្រប់​ប្រភេទ​​នឹង​ត្រូវ​​ផ្សាយ​ជា​​ត្រី​មាស​នៅ​​លើ​គេហ​ទំព័រ​​ទិន្នន័យ​​តម្លា​ភាព​​របស់​​គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ ដែល​​ជា​​កន្លែង​​អាច​ឲ្យ​រោង​ចក្រ​​ផ្សាយ​ពត៌​មាន​​ទាំង​ឡាយ​​ណា​​ទាក់​ទង​​នឹង​​ការ​​កែ​លម្អ​របស់​ពួក​គេ។​

យន្ដ​ការ​និង​ ពេល​វេលា ​​(នៅ​ក្នុង​ឆ្នាំ​ដំបូ​ងនៃ​កម្ម​វិធី)

  • ពេល​វេលា​សម្រាប់​ធ្វើ​ការ​កែ​លំអ​ ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​ ២០១៣ រោង​ចក្រ ​និង អ្នក​បញ្ជា​ទិញ​ជា​ប្រចាំ ​​ទទួល​​​​បាន​របាយ​ការណ៏​ បញ្ហា​ចំបងៗ ​និង ​ការ​អនុ​វត្ដ​​ច្បាប់​មាន​កម្រិត​ទាប​​ពី​​គំរោង​​រោង​ចក្រ​​កាន់​​តែ​​ប្រសើរ​​នៅ​​កម្ពុជា​ នៅ​​ពេល​​ដែល​​រោង​​​ចក្រ​ទាំង​នោះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​។​ របាយ​ការណ៏​​ទាំង​​នេះ ​នឹង​​ផ្ដល់​​ពត៍មាន​​លំអិត​​នៃ​ការ​អនុវត្ដន​ច្បាប់​ដែល​នឹង​ត្រូវ​បង្ហាញ​ ​ជា​សាធារណៈ ​ហើយ​​រោង​​ចក្រ​​ត្រូវ​​បាន​​​ផ្ដល់​​ពេល​​យ៉ាង​​ហោច​​ណាស់ ៦០​ថ្ងៃ ​ក្នុង​ការ​​ធ្វើ​ការ​កែ​លំអ​​ចន្លោះ​ពេល​នៃ​ការ​ចេញ​របាយ​​ការណ៏​​ទាំង​នេះ​ ​និង​​កា​រ​បង្ហាញ​​របាយ​ការណ៏​ជា​សាធារណៈ​។ ​
  • ការ​ប្រតិបត្ដិ​ច្បាប់​របស់​រដ្ឋាភិបាល​ ស្រប​ពេល​ជាមួយ​គា្ន​នេះ​ដែរ​ របាយ​ការណ៏​នេះ​ត្រូវ​​បាន​ផ្ញើរ​ជូន​​ដល់​​រាជ​រដ្ឋា​ភិបាល​​នៃ​​ប្រទេស​​កម្ពុជា​ ដើម្បី​​​ឲ្យ​​រដ្ឋា​ភិបាល​​អាច​​ប្រើ​ប្រាស់​​យន្ដ​ការ​នៃ​កា​​រ​អនុវត្ដ​​របស់​​ខ្លួន​​ក្នុង​​ការ​​កែ​​លំអ​ ​មុន​ពេល​​ចេញ​ផ្សាយ​។  ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កែ​លំអ​បន្ថែម​ របាយ​​ការណ៏​​នេះ​ក៏​​បាន​ផ្ញើរ​​ជូន​សមាគម​​រោង​ចក្រ​​កាត់​ដេរ​នៅ​កម្ពុជា​ និង​ អ្នក​បញ្ជា​​ទិញ​​ដែល​​ជាវ​​ជា​​​ប្រចាំ​​នូវ​​របាយ​​ការណ៏​​ពី​​រោង​​ចក្រ​​មួយ​​នោះ។
  • ការ​​ពិនិត្យ​​បញ្ជាក់​​នៃ​​ការ​​កែ​​លំអ​​ រោង​​ចក្រ​​អាច​ស្នើរ​សុំ​ការ​ពិនិត្យ​បញ្ជាក់ ​នៃ​​ការ​កែ​​ប្រែ​រ​បស់​​ខ្លួន​​បន្ទាប់​​ពី​​ការ​​ផ្ដល់​របាយ​ការណ៏​។ គំរោង​​រោង​ចក្រ​​កាន់​​តែ​​ប្រសើ​រ​​នៅ​​កម្ពុជា​ នឹង​​គិត​​ថ្លៃ​​ចំពោះ​​ការ​​ចុះ​​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នេះ ​ដែល​កា​រ​ចុះ​​ត្រួត​​ពិនិត្យ​​នូ​វការ​​កែ​ប្រែ​នេះ ​ធ្វើ​ឡើ​ង​យ៉ា​ង​​ហោច​​ណាស់​​៦០​ថ្ងៃ​​បន្ទាប់​​​​ពី​​ការ​​ផ្ដល់​​រោង​ចក្រ​​នូវ​​​​របាយ​​ការណ៏​បញ្ហា​ចំបងៗ​ និង​ការ​អនុ​វត្ត​​ច្បាប់​​មាន​កម្រិត​ទាប​​​របស់​​គំរោង​​​រោង​​​ចក្រ​​​កាន់​​​តែ​​ប្រសើរ​​នៅ​​កម្ពុជា។​​
  • រៀន​អ្វី​ដែល​ថ្មី​និង​ ការ​ផ្លាស់​ប្ដូរ​ប្រកប​ដោយ​និរន្ដរភាព​ រោង​ចក្រ​​នីមួយៗ​​អាច​​ទទួល​​បាន​​របាយ​ការណ៏​​ទាំង​នេះ ​និង​​សំណើ​រ​​សុំ​ការ​​ពិនិត្យ​​បញ្ជាក់​ សម្រាប់​​លើក​​ដំបូ​ង​​នៃ​​ការ​​បង្ហាញ​​ជា​​សាធារណៈ​​តែ​​ប៉ុណ្ណោះ​​។​ បន្ទាប់​​ពី​១២​​ខែ​ដំបូង​​នៃ​កម្មវិធី​ រោង​​ចក្រ​ នឹង​ត្រូវ​បាន​រំពឹង​ថា​មាន​និរន្ដរភាព​ក្នុង​ការ​កែ​លំអ​ ហើយ​ នឹង​​រក្សា​​ឲ្យ​​បាន​​កា​រ​​អនុវត្ដ​​តាម​​តម្រូវ​ការ​មូល​ដ្ឋាន​ទាំង​ឡាយ។
  • ការ​ចូល​រួម​ចំនែក​របស់​​រោង​ចក្រ​ដែល​កំពុង​បន្ដ​​ រោង​ចក្រ​អាច​ប្រកាស​ពត៌មាន​ទាំង​ឡាយ​ណា​ទាក់​ទ​ង​​ពី​កា​រ​អនុ​វត្ដ​​ន៏​​រ​បស់​​​គេ​​នៅ​​លើ​​គេ​ហ​​ទំ​ព័រ​កា​រ​​ប​ង្ហា​ញ​​​ជា​​​សា​ធា​រណៈ​នៅ​ពេល​ណា​ក៏​បាន​​ បន្ទាប់​​ពី​​ពត៌​មាន​​របស់​​ពួក​គេ​​ចេញ​ផ្សាយ​​លើ​​គេហ​ទំព័រ​។ អ្នក​​គ្រប់​​គ្នា​​ដែល​​មើល​​គេហ​ទំព័រ​​ នឹង​​ឃើញ​​ពត៌​មាន​​ដែល​​បង្ហោះ​ដោយ​រោង​ចក្រ​ទាំង​អស់។ ​

សំណួរ​ដែល​សួរ​ជា​ញឹក​ញាប់​អំពី​កម្ម​វិធី​តម្លា​ភាព

តើ​រោង​ចក្រ​មួយ​ណា​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុ​ង​របាយការណ៏​តម្លា​ភាព ហើយ តើ​​​នរណា​​នឹង​​ទទួល​​បាន​​នូវ​​របាយ​ការណ៏​បញ្ហា​ចំបងៗ​ និង​ការ​អនុវត្ត​តាម​ច្បាប់​មាន​កម្រិត​ទាប​?​ តើ​​វា​នឹង​​ត្រូវ​​បាន​ដា​ក់​ទៅ​​ក្នុង​​រ​បា​យ​កា​រ​ណ៏​​បង្ហាញ​​ជា​​សាធារណៈ​​នៅ​ពេល​​ណា?​

នៅ​ពេល​ដែល​រោង​ចក្រ ត្រូវ​បាន​ត្រួត​ពិនិត្យ​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​នៃ​កម្មវិធីក្នុ​ង​ខែ​តុលា​ឆ្នាំ​២០១៣ រោង​​ចក្រ​​ទាំង​អស់ ទទួល​​​បាន​របាយ​ការណ៏​បញ្ហា​ចំបងៗ​ដែល​ បង្ហាញ​​​ពី​​ត​ម្រូ​​វកា​​រ​ដែល​រោ​ង​​ចក្រ​​បាន​​គោរព​ និង​ មិន​​បាន​​គោរព​​តាម​ច្បាប់។ របាយ​ការណ៏​ទាំ​ង​អស់​នេះ ​​ត្រូវ​​ផ្អែក​​លើ​ការ​​ត្រួត​​ពិនិត្យ​ថ្មី​​បំផុត​​របស់​រោង​ចក្រ ​(បន្ទាប់​​ពីថ្ងៃ​​ទី​១​​ខែ​​តុលា​​)។

អ្នក​បញ្ជា​ទិញ​ទទួល​បាន​របាយ​ការណ៏​ទាំង​នេះ ប្រសិន​​បើ​ពួ​​ក​​គេ​​បា​ន​​ជា​វ​​ជា​​​ប្រចាំ​​នូវ​​របាយ​​ការណ៏​​របស់​BFC ពី​​រោង​ចក្រ​នោះ។​​​  រាជ​​រដ្ឋា​​ភិបាល​​នៃ​ប្រទេស​កម្ពុជា​​ក៏​​ត្រូវ​បាន​​ទទួល​​របាយ​​ការណ៏​​​ បញ្ហា​ចំបងៗ​ និង​ ការ​​អនុវត្ដ​​​​ច្បាប់​​មាន​​កម្រិត​ទាប​ផង​ដែរ ដើម្បី​​ឲ្យ​រ​ដ្ឋា​ភិបាល​អាច​ប្រើ​ប្រាស់​អំណាច​នៃ​ការ​អនុវត្ដ​របស់​ខ្លួន​ ក្នុង​​ការ​​ជួយ​​ពន្លឿន​​កា​​រ​កែ​​​លំអ​​លក្ខ​ខណ្ឌ​ការ​ងារ។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ក៏​ទទួល​បាន​របាយ​ការណ៏​ ដូច្នេះ គេ​អាច​ធ្វើ​ការ​ជា​មួយ​​សមាជិក​រ​បស់​​ខ្លួន​ ​ ដើម្បី​កែ​លម្អ​ការ​អនុលោម​ក្នុង​រោង​ចក្រ។

បញ្ហា​ចំបងៗ​ (២១​ចំនុច​) រោង​ចក្រ​ទាំង​អស់​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ពីរ​ដង​ឫ​លើស​ពីរដង​ ​ត្រូវ​បា​ន​ប​ញ្ចូ​​ល​​ទៅ​​ក្នុ​ង​​របាយ​ការណ៏​តម្លាភាព​ នៅ​ទី​បំផុត​។ ថា​​តើ​របាយ​​ការណ៏​ណា​​មួយ​​ដែល​រោ​ង​​ចក្រ​ នឹ​ង​​​​​ត្រូ​វ​​បាន​​​ដា​ក់​​ប​​ញ្ចូល​ វា​​​ផ្អែក​​លើ​​ ពេល​​វេលា​ដែល​​រោង​​ចក្រ​​ត្រូវ​​បាន​​ត្រួត​​ពិនិត្យ​​។​​ ឧទាហរណ៏ រោង​ចក្រ​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ BFC នៅ​​ខែ​តុ​លា​ បាន​​បង្ហាញ​លើ​​របាយ​ការណ៏​​ទី​​មួយ​​ក្នុង​ខែ​មីនា​​ឆ្នាំ​២​០១៤ ប៉ុន្ដែ​​រោងចក្រ​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ ​BFC នៅ​​ខែ​មីនា ​ឆ្នាំ ២​០​១៤ នឹង​​បង្ហាញ​​នូវ​​ក្នុង​​របាយ​ការណ៏​ទី​​ពីរ​​ក្នុង​​ឆ្នាំ​​២០១៤​។ BFC​ ​មិន​​រាយ​ការណ៏​​ពីរ​​បប​​គំហើញ​​កាល​​ពី​​មុន​​ទេ ហើយ​​បញ្ហា​​ដែល​មិន​​មាន​​នៅ​​ក្នុង​​តារាង​​បញ្ហា​​ចំបង​ៗ ក៏​​មិន​​ត្រូវបា​​នថ្លឹ​ង​ថ្លែង​នោះ​ដែរ​​។   

ការ​អនុវ​ត្ដ​ច្បាប់​មាន​កម្រិត​ទាប​(៥២​ចំនុច​) រោង​ច​ក្រ​ទាំ​ង​​អស់​​ដែ​ល​​មា​​ន​​កា​រ​​ត្រួ​ត​​ពិ​និ​ត្យ​​បី​ដ​ង​ឫ​លើ​ស​ពី​​បី​ដង​​នឹង​​ត្រូវ​បា​ន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៏​ការ​អនុវត្ដ​តាម​ច្បាប់​មាន​កម្រិត​ទាប​ ​​​។ រោង​​ចក្រ​មួយ​ក្រុម​តូច​នេះ នឹ​ង​​​​​​ត្រូវ​​​បាន​​បង្ហាញ​ពីការ​គោរព​ច្បាប់ទាំង៥២ចំនុចរបស់ពួកគេ ដោយ​​ត្រូវ​ផ្អែក​ទៅ​​លើ​រ​ប​ប​គំហើញ​នៃ​ការ​ត្រួត​ពិនិត្យ​ថ្មី​បំផុត​ចាប់​ពី​កំឡុង​ពេល​១២​ខែ​មុន។

តើ​ពលកម្ម​កុមារ​នឹង​ត្រូវ​បង្ហាញ​ដែរ​ឫ​ទេ​?

រោង​ចក្រ​​ដែល​​មិន​​មាន​ការ​​កែ​​ប្រែ​សំ​រា​ប់​​ពល​កម្ម​​កុមារ​​នឹង​​ត្រូវ​បា​​ន​បង្ហាញ​​ជា​​សាធារ​ណៈ ​។ ប៉ុន្ដែ​​សម្រាប់​​រោងចក្រ​​ដែល​​កែ​ប្រែ​​ពលកម្ម​កុមារ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។ កម្មវិធី​​នៃ​​ការ​​កែ​​ប្រែ​​របស់​​គំរោង​​រោង​ចក្រ​​កាន់​​តែ​​ប្រសើ​​រ​នៅ​កម្ពុជា​ តម្រូវ​ឲ្យ​រោង​ចក្រ​យក​កុមារ​ចេញ​ពី​រោង​ចក្រ ហើយ​​បន្ដ​​បង់​​ប្រាក់​​ខែ​ជូន​​កុមារ​​រហូត​​ដល់​អា​យុ​១​​៥ឆ្នាំ ហើយ ប​ង់​​ប្រាក់​សម្រាប់​​កម្ម​វិធី​​បណ្ដុះ​​បណ្ដាល​​សម្រាប់​​កុមារ។

តើ​មាន​ការ​កំណត់​លើ​អ្វី​ដែល​រោង​ចក្រ​អាច​បង្ហោះ​លើ​គេហទំព័រ​ការ​បង្ហាញ​ជា​សាធារណៈ​របស់​រោង​ចក្រ​កាន់​តែ​ប្រសើរ​ដែ​រ​ឫ​ទេ​?

គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ចង់​ឲ្យ​រោង​ចក្រ​បង្ហោះ​ពី ភស្តុ​តាង​​នៃ​ការ​​កែ​លំអ​​លក្ខខណ្ឌ​​ការងារ​​របស់​​ពួ​​ក​​គេ​​លើ​គេហទំព័រ​ការ​បង្ហាញ​ជា​សាធារណៈ​។ គេហ​​ទំព័​រ​នេះ​​នឹង​​ត្រូ​វ​បាន​​ឃ្លាំ​​មើល​​ដើម្បី​​ធានា​​ឲ្យ​​បាន​​ថា​​ការ​បង្ហោះ​​ទាំង​អស់​​នោះ​ទាក់​​ទង​នឹង​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​នីមួយៗ​។ វា​​មិន​​មាន​​ការ​​កំណ​ត់​​ទំហំ​​ដែល​​រោង​ចក្រ​អាច​បង្ហោះ​លើ​គេហ​ទំព័រ នា​ពេល​បច្ចុប្បន្ន​។

ហេតុ​អ្វី​បាន​ជា​​គំរោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ នឹង​​ធ្វើ​កា​រ​​ត្រួត​​ពិនិត្យ​​ផ្ទៀង​​ផ្ទាត់​​ការ​​កែលំ​អ​​សម្រាប់​​តែ​​ឆ្នាំ​​ដំ​បូង​នៃ​កម្ម​វិធី​តម្លា​ភាព?

បញ្ហា​ដែល​បាន​បង្ហាញ​គឺ​ជា​តម្រូវ​ការ​មូល​ដ្ឋាន​នៅ​ក្នុង​ច្បាប់​ការងារ​របស់​ប្រទេស​​កម្ពុជា​ និង​ ជា​ស្នូល​​នៃ​បទ​ដ្ឋាន​ពល​កម្ម​អន្ដរ​ជាតិ​។​ រោង​ចក្រ​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ ២​ដង ឫ​​ច្រើន​​ជាង​​២​​ដង​​ត្រូ​​វ​បាន​​រំពឹ​ង​​ថា​​អាច​គោរព​ជា​បន្ត​​តាម​​បទ​​ដ្ឋាន​មូល​ដ្ឋាន​​ទាំង​អស់​នេះ។ សម្រាប់​​ការ​​ត្រួត​​ពិនិត្យ​​ជា​លើក​​ដំបូង​​ បន្ទាប់​​ពី​កា​​រ​ចាប់​​ផ្ដើម​​ឡើង​​វិញ​​នៃ​​កម្មវិធី​តម្លា​ភាព​ រោង​​ចក្រ​នីមួយៗ​​នឹង​​មាន​​ពេល​​យ៉ាង​ហោច​ណាស់​៦០​ថ្ងៃ ​ក្នុង​​ការ​​គោរព​​ទៅ​​តាម​​ច្បាប់​។ រាជរ​ដ្ឋា​ភិបាល​នៃ​ប្រទេស​កម្ពុជា​ នឹង​​ត្រូវ​បាន​ជូន​ដំណឹង ​ដើម្បី​​អាច​ឲ្យគេ​​ប្រើ​ប្រាស់​​អំណាច​​នៃ​ការ​​អនុវត្ដ​​របស់​ខ្លួន ក្នុង​​ការ​​ជួយ​​ពន្លឿន​​ការ​កែ​​លំអ​​លក្ខ​ខណ្ឌ​ការ​ងារ​។ រោង​ចក្រ​អាច​ស្នើរ​សុំ​ការ​ត្រួត​​​ពិនិត្យ​​​​ផ្ទៀង​​ផ្ទាត់​​ដោយ​​គំរោង​​​រោង​ចក្រ​​កាន់​​តែ​​ប្រសើរ​​នៅ​​កម្ពុជា​​នឹង​​មុន​​ពេល​​ចេញ​​ផ្សាយ​។​

តើ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នៃ​កា​រ​កែ​លំអ​មុន​ពេល​ផ្សាយ​ជា​សាធារណៈអា​ច​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ដទៃ​ក្រៅ​ពី​ក្រុម​ការងា​រមក​ពី គំរោង​រោង​ចក្រកា​ន់​តែ​ប្រ​សើរ​នៅ​កម្ពុជា?

មិន​អាច​ទេ។ គំរោង​រោង​ចក្រ​កាន់​​តែ​ប្រសើរ​នៅ​ក​ម្ពុជាត្រូ​​វ​តែ​​ត្រួត​​ពិនិត្យ​​ឡើង​វិញ​​លើ​ការ​​រក​ឃើញ ​​ប្រសិន​​បើ​កា​រ​រក​ឃើញ​មួយ​ នៃ​ភាព​មិន​អនុលោម នឹ​ង​ត្រូវ​បាន​ដក​​ចេញពី​តា​រាង​មុ​ន​ពេ​ល​កា​​​រផ្សាយ​របាយ​​ការណ៏​តម្លា​ភាព​។