របាយ​​ការណ៍​​ទិន្ន​ន័យ​លើកទី៩នៃ​កម្ម​​វិធី​​តម្លា​ភាព​​របស់​គម្រោងរោង​ចក្រ​កាន់​តែ​​ប្រ​សើរ​​នៅ​កម្ពុជា

កំពុងដំណើរការ… វាប្រហែលត្រូវការវិនាទីមួយចំនួន

របាយ​​ការណ៍​​ទិន្ន​ន័យ​លើកទី៩​

នៃ​កម្ម​​វិធី​​តម្លា​ភាព​​របស់​គម្រោងរោង​ចក្រ​កាន់​តែប្រ​សើរ​​នៅ​កម្ពុជា

 

របាយការណ៍ជាសាធារណៈរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានបង្ហាញការអនុលោម តាមច្បាប់របស់រោងចក្រ នៅលើតម្រូវការផ្នែកច្បាប់សំខាន់ៗ និងព័ត៌មានទាក់ទងនឹងកូដកម្ម។ ជាមួយនិងការចេញផ្សាយរបាយការណ៍លើកទី៩នេះប្រព័ន្ធទិន្នន័យតម្លាភាពរបស់ BFC បច្ចុប្បន្នមានព័ត៌មាន អំពីការវាយតម្លៃលក្ខខណ្ឌការងារចំនួន ១១៩៤ ដែលគ្របដណ្តប់លើរោងចក្រចំនួន ៥១៥ រោងចក្រ ដែលប្រហែលស្នើនឹង ៨៧% នៃរោងចក្រកាត់ដេរនៅកម្ពុជាដែលមានអាជ្ញាប័ណ្ណនាំចេញ។

ខាងក្រោម ជាការសង្ខេបតាមផ្នែកសំខាន់នីមួយៗ នៃរបាយការណ៍កម្មវិធីតម្លាភាព ដែលរួមមាន បញ្ហាចម្បងៗ រោងចក្រដែលការអនុវត្ដច្បាប់នៅមានកម្រិតទាប និងពត៌មានទាក់ទង នឹងកូដកម្ម។ នៅផ្នែកបញ្ហាចម្បងៗ នៃរបាយការណ៍នេះ បានបង្ហាញពីទិដ្ឋភាពទូទៅ នៃការអនុវត្ដន៍តាមច្បាប់របស់រោងចក្រចុងក្រោយបង្អស់ នៅក្នុងរបាយការណ៍លើកទី៩នេះ និងការផ្លាស់ប្តូរជាវិជ្ជមានដែលគួរឲកត់សម្គាល់នៃចំនុចអនុវត្ដន៍តាមច្បាប់ តាមរយៈការត្រឡប់មកវិញនូវការធ្វើរបាយការណ៍តម្លាភាព នៅដើមឆ្នាំ ២០១៤។

បញ្ហា​ចម្បង​ៗ​៖​ បញ្ហាចម្បងៗទាំង២១ចំនុច ត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីសិទ្ធិជាមូលដ្ឋានរបស់កម្មករ និយោជិតទាំងអស់ ដែលជា “តម្រូវការអប្បរមា” ដែលរោងចក្រ តម្រូវអោយអនុវត្តតាម។ ការជ្រើសរើសទាំងនេះ ធ្វើឡើងដោយ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីការងារកាន់តែប្រសើរជាងមុនជាសកល ដោយមានការពិគ្រោះយោបល់ជាមួយអ្នកបញ្ជាទិញ សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀតៗ។ ពួកគេ ពិសេសត្រូវបានបែងចែង ពីចង្គោមសិទ្ធិជាមូលដ្ឋាន នៃបញ្ជីត្រួតពិនិត្យការអនុលោមច្បាប់ នៃចំនុចអនុលោមនានា រួមទាំងចង្កោមស្តីពី សុខភាព និងសុវត្ថិភាពការងារ ប្រាក់ឈ្នួល និងកិច្ចសន្យាការងារ។

អ្វីដែលយើងបានឃើញនៅក្នុងរបាយការណ៍មុនៗ ហើយបន្តនៅក្នុងរបាយការណ៍នេះ គឺថាការ ធ្វើសេចក្តីរាយការណ៍ដែលមានតម្លាភាព និងសាធារណៈអំពីព័ត៌មានរោងចក្រ ស្តីពីតម្រូវការ ផ្នែកច្បាប់សំខាន់ៗ អាចនាំមកនូវការផ្លាស់ប្តូរមួយចំនួន និងធ្វើអោយប្រសើរឡើងនៅក្នុង រោងចក្រនានា។ នៅក្នុងកំឡុងពេល នៃការធ្វើរបាយការណ៍នេះ (របាយការណ៍ទី៩) ព័ត៌មាន នៃការវាយតម្លៃ ទៅលើរោងចក្រចំនួន១៨២ ត្រូវបានដាក់បញ្ចូលទៅក្នុង ទិន្នន័យតម្លាភាពនេះ ដែលក្នុងនោះ មានរោងចក្រចំនួន៣៥ ត្រូវបានរាយការណ៍ជាសាធារណៈ នៅលើ កម្មវិធីទិន្នន័យ តម្លាភាព ជាលើកដំបូង។ ​

នៅពេលយើងធ្វើការប្រៀបធៀបរវាងទិន្នន័យមុន និងក្រោយពេលកម្មវិធីតម្លាភាពចាប់ផ្តើម នៅក្នុងរោងចក្រចំនួន ១៨២រោងចក្រ ដែលពត៌មានត្រូវបានកែសម្រួលចុងក្រោយបង្អស់ យើងឃើញថាចំនួនរោងចក្រដែលអនុវត្តន៍ច្បាប់ពេញលេញ ទៅនឹងបញ្ហាចម្បងៗទាំង២១ចំនុចនេះ មានការកើនឡើង ពី៥៤រោងចក្រ (ស្នើនឹង៣០%) កាលពីរបាយការណ៍មុន (លើកទី៨) ដល់ ៨៤រោងចក្រ (ស្នើនឹង៤៦%) នៅក្នុងរបាយការណ៍នេះ។ ទិន្នន័យនេះមានការកើនឡើងចំនួន ៤៦% នៃចំនួនរោងចក្រដែលអនុវត្ដន៍ពេញលេញទៅនឹងបញ្ហាចម្បងៗ គិតចាប់តាំងពីរបាយការណ៍តម្លាភាព ត្រូវបានអនុវត្តន៍មក។ រោងចក្រចំនួន ៥៤ (ស្នើនឹង៣០%) មានការរំលោភបំពានច្បាប់យ៉ាងហោចមួយ ឬច្រើនជាងនេះដែលសរុបមក ការមិនអនុវត្ដន៍តាមច្បាប់មានចំនួន ១៩៦ករណី ទាក់ទងទៅនឹងបញ្ហាចម្បងៗទាំង២១ចំនុចនេះ។ តាមរយៈចំនួននៃការរំលោភបំពាននៃបញ្ហាចម្បងៗនេះ រោងចក្រទាំងនេះមានការមិនអនុវត្តន៍តាមច្បាប់សរុបចំនួន ១៩៦ករណី។ មានការកើនឡើង នៅក្នុងកម្រិតអនុវត្តន៍តាមច្បាប់ដ៏គួរឲកត់សម្គាល់ទាក់ទងនឹងការហ្វឹកហាត់ជម្លៀសចេញពីអគារ នៅពេលមានអាសន្ន (២២%) និងផ្នែកម៉ាស៊ីនដែលមាន គ្រោះថ្នាក់ មានរបាំងសុវត្ថិភាពការពារ (មិនមែនរបាំងការពារម្ជុល) (១៩%)។ ​

ទិន្នន័យ​ត្រូវបាន​បង្ហាញ​នៅ​ក្រាប​ខាង​ក្រោម​៖

ការធ្វើអោយប្រសើរឡើងជាវិជ្ជមាន នៃបញ្ហាចម្បងៗមួយចំនួននេះ គឺទាក់ទង នឹងការធ្វើអោយ ប្រសើរឡើង ទៅលើការខកខានមិនអនុលោម ទៅតាមតម្រូវការផ្នែកច្បាប់ស្តីពីការ ការហ្វឹកហាត់ជម្លៀសចេញពីអគារ នៅពេលមានអាសន្នទៀងទាត់ (រៀងរាល់ 6ខែម្តង) (១៩%) ហើយមិនគោរពតាមតម្រូវការផ្នែកច្បាប់ ស្តីពីទ្វារចេញពេលមានអាសន្ន ពុំត្រូវបានចាក់សោរ ក្នុងកំឡុងម៉ោងធ្វើការ (10%) ។ តារាងទី១ ខាងក្រោម បង្ហាញពីបញ្ហាចម្បងៗមួយចំនួន ដែលការមិនអនុលោម នៅតែមានអត្រាខ្ពស់។

អ្វីដែលគួរឲកត់សម្គាល់ គឺថាមានការកើនឡើង ៥% នៃការមិនអនុវត្ដន៍តាមច្បាប់នៃបញ្ហាចម្បងៗ ដែលទាក់ទងទៅនឹងសេរីភាពនៃបង្កើតសមាគម។ នៅក្នុងកំឡុងពេលរបាយការណ៍នេះ គម្រោង រោងចក្រកាន់តែប្រសើរ បានធ្វើការពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន ដើម្បីអោយកាន់តែយល់ដឹង និងការពារបញ្ហាសេរីភាពនៃបង្កើតសមាគម ដែលអាចពន្យល់ពីការកើនឡើង ទៅលើអត្រា មិនអនុលោមតាម។ ។

តា​រាង​ទី១​ខាង​ក្រោម​នេះ ​គូស​បញ្ជាក់​ពី​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ដែលភាព​មិនអនុវត្ដន៍​តាម​ច្បាប់​នៅតែ​មាន​អត្រា​ខ្ពស់​។

តាមរយៈការដាក់ចេញ របាយការណ៍ទិន្នន័យតម្លាភាពរបស់គម្រោងBFC មានការផ្លាស់ប្តូរជាវិជ្ជមានសារៈសំខាន់នៅក្នុងផ្នែក នៃចំនុចនីមួយៗ។ ក្រាបខាងក្រោមនេះ បង្ហាញពី លទ្ធផលនៃការវាយតម្លៃរោងចក្រចំនួន ៥១៥ របស់គម្រោងBFC នៅក្នុងរបាយការណ៍តម្លាភាពនេះ ហើយធ្វើការប្រៀបធៀបលទ្ធផលទាំងនេះទៅនឹងរបាយការណ៍វាយតម្លៃ ចុងក្រោយបង្អស់ មុនកម្មវិធីតម្លាភាពនៅក្នុងរោងចក្រដូចគ្នានេះ ដែលផ្តោតលើបញ្ហាមួយចំនួននៃអត្រាអនុវត្ដន៍តាមច្បាប់ មានអត្រាខ្ពស់បំផុត ឧទាហរណ៍៖ មានការកើនឡើងចំនួន ១៩% នៅក្នុងរោងចក្រ ដែលបានហ្វឹកហាត់ជំលៀសចេញពីអគារ ពេលមាន អាសន្ន ជារៀងរាល់៦ខែម្តង និងមានការកើនឡើង 8% នៃចំនួនរោងចក្រដែលពុំមានការរើសអើងកម្មករនិយោជិត។

រោងចក្រ​ដែល​ការ​អនុវត្ដន៍​តាមច្បាប់​នៅ​មាន​កម្រិត​ទាប​៖រោងចក្រដែលការអនុវត្ដន៍តាមច្បាប់មានកម្រិតទាបបំផុត ត្រូវបានដាក់បញ្ចូលក្នុងក្រុមដែលការអនុវត្ដន៍តាមច្បាប់មានកម្រិតទាប។ ក្នុងអំឡុងពេលនៃរបាយការណ៍ថ្មីនេះ រោងចក្រចំនួន ២ ត្រូវបានដាក់បញ្ចូលក្នុងក្រុមនេះ។ សរុបមក ក្នុងចំណោមរោងចក្រចំនួន ៥១៥ មានរោងចក្រចំនួន ៣៩ ស្ថិតក្នុងបញ្ជីរោងចក្រដែលការអនុវត្ដន៍តាមច្បាប់មានកម្រិតទាប នៅក្នុងកម្មវិធីតម្លាភាព នាពេលបច្ចុប្បន្ន។ ទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថា ភាគរយនៃរោងចក្រដែលការអនុវត្តន៍តាមច្បាប់មានកម្រិតទាប បានធ្លាក់ចុះពី ៣,៩៣% នៅក្នុងរបាយការណ៍លើកទី៨ មកត្រឹម ៤,២៩% នៅក្នុងរបាយការណ៍លើកទី៩នេះ។ ក្នុងអំឡុងពេលនៃរបាយការណ៍នេះ តំណាងរាជរដ្ឋាភិបាល មកពីក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចប្រជុំចំនួន ៣ដង ទៅ កាន់រោងចក្រ ដែលស្ថិតនៅក្នុងបញ្ជីរោងចក្រ ដែលការអនុវត្ដន៍តាមច្បាប់មានកម្រិតទាប ដើម្បីពិភាក្សាទៅនឹងបញ្ហានេះ និងរកដំណោះស្រាយ។

ក្រាបខាងក្រោមបង្ហាញពីនិន្នាការថយចុះគិតភាគរយនៃរោងចក្រដែលការអនុវត្ដន៍តាមច្បាប់មានកម្រិតទាប នៅគ្រប់របាយការណ៍តម្លាភាពទាំងអស់ គិតចាប់តាំងពីការចាប់ផ្តើមដំណាក់កាលដំបូងនៃការធ្វើរបាយការណ៍ជាសាធារណៈ។​

ពត៌​មាន​កូដ​កម្ម​៖ការអនុវត្ដន៍ទៅនឹងតម្រូវការផ្នែកច្បាប់ របស់តំណាងសហជីព និងកម្មករនិយោជិតទាក់ទងនឹងកូដកម្ម ក៏ត្រូវបានបង្ហាញនៅក្រោមកម្មវិធីតម្លាភាពផងដែរ។ សរុបមក មានការរាយការណ៍ទៅនឹងចំនួនកូដកម្ម ៤៣១ករណី ចាប់តាំងពីការត្រឡប់ធ្វើរបាយការណ៍ជាសាធារណៈវិញ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍លើកទី៩នេះ កូដកម្មចំនួន ៣៨ករណី ត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍វាយតម្លៃរបស់រោងចក្រ និងបានដាក់ចូលនៅក្នុងទិន្នន័យនេះ។ ការធ្វើកូដកម្មទាំងអស់ដែលធ្វើឡើង ក្នុងអំឡុងពេលលើកទី៩នេះ ពុំមានកូដកម្មណាមួយដែលបានធ្វើឡើង គោរពទៅតាមនីតិវិធីយ៉ាងហោចមួយចំនុច នៃតម្រូវការរបស់ផ្នែកច្បាប់នោះទេ។ វាមាន ចំណុច៥ខុសៗគ្នា ដែលត្រូវតែគោរព សម្រាប់ការ ធ្វើកូដកម្ម ដែលស្របតាមតម្រូវការផ្នែកច្បាប់។

កូដកម្មទាំងនោះរួមមាន៖

  1. មានការប៉ុនប៉ងដោះស្រាយ ពីភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទ តាមរយៈការប្រើវិធីសាស្រ្តសន្តិភាពផ្សេងៗជាមុន។
  2. គឺមានហេតុផលដែលច្បាប់អនុញ្ញាត។
  3. ត្រូវបានអនុម័ត តាមការបោះឆ្នោតជាសម្ងាត់។
  4. ផ្តល់ការជូនដំណឹងដល់ថ្នាក់គ្រប់គ្រង ចំនួន៧ ថ្ងៃមុន ហើយនឹង
  5. ផ្តល់ការជូនដំណឹងដល់ក្រសួងការងារ ចំនួន៧ ថ្ងៃមុន។

ក្រាបខាងក្រោមបង្ហាញថា ខណៈពេលដែល ១០០% នៃការធ្វើកូដកម្មដោយមានហេតុផល ដែលត្រូវបានអនុញ្ញាតដោយច្បាប់ មានកូដកម្មមួយចំនួនតូចប៉ុណ្ណោះត្រូវបានធ្វើឡើង បន្ទាប់ពីការព្យាយាមដោះស្រាយវិវាទដោយសន្តិវិធីអស់លទ្ធភាព (ស្នើ១១%)។ កូដកម្មតិចជាង ១៣% ត្រូវបានធ្វើឡើង ដោយបានអនុម័តការបោះឆ្នោតជាសម្ងាត់ក្នុងចំណោមសមាជិកសហជីព និងបន្ទាប់ពីអ្នកគ្រប់គ្រងរោងចក្រ បានទទួលការជូនដំណឹងចំនួនប្រាំពីរថ្ងៃពីការធ្វើកូដកម្ម។ មានតែ៨%នៃកូដកម្មប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅក្នុងទិន្នន័យតម្លាភាពនេះថា បានជូនដំណឹងដល់ក្រសួងការងារ អំពីការធ្វើកូដកម្ម មុនពេលកូដកម្មត្រូវបានធ្វើឡើង។

សម្រាប់​ពត៌មាន​លម្អិត​​ អំពី​រោង​ចក្រ​ដែល​ការអនុវត្ដន៍​តាមច្បាប់​មាន​កម្រិត​ទាប​  តម្រូវ​ការ​ សម្រាប់​ការធ្វើ​កូដក​ម្ម​ និង​ការ​អនុវត្ដន៍​តាមច្បាប់​ ៥២​ចំនុច ​ដែល​គ្រប​ដណ្តប់​នៅក្នុង​
របាយការណ៍​វាយ​តម្លៃ​រោងចក្រ​ សូម​ចូល​ទៅ​កាន់​៖ ពត៌មាន​លំអិត​​នៃ​កម្ម​វិធី​​តម្លាភាព​​របស់​គំរោង​​រោងចក្រ​​កាន់​តែ​​ប្រសើរ​​នៅ​កម្ពុជា